វីអូអេ

សេដ្ឋកិច្ច - វីអូអេ

News KM ↓ 50 epizód

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Szerző

វីអូអេ

Kategória

News

A podcast weboldala

khmer.voanews.com

Legutóbbi epizód

2023. aug. 24.

Hol hallgathatod?

Podcastok az alkalmazásban Replaio Radio Hamarosan

A podcastok hamarosan megérkeznek az alkalmazásba. Telepítsd most, és láss elsőként egy teljesen új megközelítést a podcastokhoz

Letöltés a Google Play-ről Telepítsd ingyen Android közel 10 M letöltés · 4,8-as értékelés iOS hamarosan

Epizódok

Hello VOA៖ អ្នក​ឯកទេស​ថា​ចំណូល​ពន្ធ​បង្កើន​ការ​អភិវឌ្ឍ តែ​ការ​ប្រមូល​ពន្ធ​នៅ​ខ្វះ​តម្លាភាព - មេសា 23, 2018 23.04.2018

រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ពី​ការ​ប្រមូល​ពន្ធ​កើន​ឡើង ក្នុង​រយៈពេល​៦ឆ្នាំ​ចុងក្រោយ​នេះ​ ប៉ុន្តែ​អ្នក​ឯកទេស​មើល​ឃើញ​ថា​ ការ​ប្រមូលពន្ធ​នៅ​ខ្វះ​តម្លាភាព​នៅ​ឡើយ ជាពិសេស​លើ​ក្រុមហ៊ុន​ធំៗ ​និង​រថយន្ត​ដែល​មាន​អាទិភាព​របស់​ឯកជន​ជ្រក​ក្រោមស្លាក​របស់ស្ថាប័ន​រដ្ឋ។ លោក​ ឱក សេរី​សោភក្តិ៍ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ បាន​ប្រាប់​កម្មវិធី​ Hello VOA ថា​ការ​យក​ពន្ធ​ទូទៅ​មិន​ប៉ះពាល់​ដល់​អ្នក​ក្រីក្រ​ទ...

បទសម្ភាសន៍ VOA៖ ស្ថាប័ន​រដ្ឋ​គួរ​មាន​យន្តការ​គាំទ្រ​ដល់​ពលករ​ចំណាកស្រុក - មេសា 03, 2018 02.04.2018

លោក យី រ៉ូហ្សា សាស្ត្រាចារ្យ​ជំនាញ​សិក្សា​អភិវឌ្ឍន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ធ្វើ​បទបង្ហាញ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ដែល​ស្តី​អំពី​ការ​ធ្វើ​ចំណាកស្រុក​និង​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា នៅ​ក្នុង​សន្និសីទ​សិក្សា​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា កន្លង​ទៅ​នេះ។ អ្នកនាង ហុង ចិន្តា នៃ VOA បាន​ទៅ​ចូលរួម​ក...

Hello VOA៖ ការ​ជំរុញ​ឲ្យ​មាន​ផលិតករ​​ជា​ស្ត្រី​កាន់​តែ​ច្រើន​នឹងជួយ​ឲ្យ​ភាពយន្ត​ខ្មែរ​​​កាន់​តែ​ឆ្លុះ​បញ្ចំាង​​​ពី​រឿង​ពិតៗ​ក្នុង​​សង្គម - កុម្ភៈ 20, 2018 19.02.2018

​ការ​កើន​ប្រជាប្រិយភាព​នៃ​ភាពយន្តរឿង​ភាគខ្មែរ​ក្នុង​ចំណោម​ទស្សនិកជន​ខ្មែរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ផ្តល់​ឱកាស​ដល់​យុវជន​ខ្មែរជា​ច្រើន ទាំង​បុរសនិងស្ត្រី ​ឲ្យ​ចូល​ចាប់​អាជីព​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ នេះ​បើ​តាមប្រសាសន៍​របស់​ កញ្ញា សុធា អ៊ីណែស អាយុ​២៩ឆ្នាំ ស្ថាបនិកនិងជានាយប្រតិបត្តិនៃក្រុមហ៊ុនផលិតកម្ម ComeTogether Films និង​ផលិតករ​រឿង«វិបល្លាស‍»។ ប៉ុន្តែ​កញ្ញាថ្លែង​ក្នុង​កម្មវិធី Hello...

បទសម្ភាសន៍ VOA៖ សារៈសំខាន់​នៃ​ការ​សហការ​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍​​ - មករា 12, 2018 11.01.2018

អ្នកនាង លឹម លីដា ​ដែល​ជា​ប្រធានគ្រប់គ្រង​កម្មវិធី​និង​ជាអ្នក​សម្របសម្រួល នៃ​សហគ្រាស​សង្គម SHE Investmentsបាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្តួចផ្តើម​គំនិត​មេដឹកនាំ​វ័យក្មេង​ដែល​ហៅ​កាត់​ថា YSEALI ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ អ្នកនាង បាន​អញ្ជើញ​មក​កាន់​ VOAដើម្បី​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកនាង ហុង ចិន្តា អំពី​សារៈសំខាន់​នៃ​ការ​សហការ​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​...

បទ​សម្ភាសន៍ VOA៖ បច្ចេកវិទ្យា fintech បង្កើន​​ប្រសិទ្ធភាព​និង​សក្តានុពល​នៃ​​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា - ធ្នូ 26, 2017 25.12.2017

ប​ច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ឬ​ fintech កំពុង​រីក​ចម្រើន​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​សក្តានុពល​នៃ​វិស័យ​នេះកំពុងទទួល​ការចាប់​អារម្មណ៍​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​សិក្សា​មួយ​បង្ហាញ​ថា ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ​អាច​បំពេញ​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​ចំនួន​៦​ពាន់លាន​ដុល្លារ​ នៃ​គម្លាត​ខ្វះខាត​សរុប​២៤ពាន់​លាន​ដុល្លារ​ រវាង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​តម្រូវការ​ជាក់ស្តែង។ លោក ស៊...

បទសម្ភាសន៍​ VOA ៖ ដើម្បី​បង្កើន​ប្រយោជន៍​ពី​ការ​ធ្វើ​ចំណាកស្រុក​ចាំបាច់​ត្រូវ​ពង្រឹង​ការ​ការពារ​សិទ្ធិ​ការងារ​និង​ការ​អភិវឌ្ឍ​ជំនាញ - ធ្នូ 20, 2017 19.12.2017

បើ​ទោះ​បី​ជា​ពលករ​ចំណាក​ស្រុក​កម្ពុជា​រក​ប្រាក់​បាន​ច្រើន​ ហើយ​មាន​កំណើន​នៃ​ការ​ផ្ញើ​ប្រាក់​បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក៏​ដោយ​ ​ ក៏​ពួកគេនៅ​តែ​ងាយ​ទទួល​រង​ការ​រំលោភ​បំពាន​នៅ​បរទេស។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​អំពី​«ហានិភ័យ​និង​អំណោយ​ផល៖​ លទ្ធផល​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ ពលកម្ម​នៅ​អាស៊ី​អាគ្នេយ៍‍»។‍​ របាយ​ការណ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង​រួម​គ្នា​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ និង​...

បទ​សម្ភាសន៍ VOA៖ ភាព​ជា​អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ - តុលា 19, 2017 18.10.2017

នៅ​ក្នុង​ឆ្នាំ​នេះ មូលនិធី​អាស៊ី​ បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​ Asia Foundation Development Fellows Program សម្រាប់​ជនជាតិ​អាស៊ី​ដែល​មាន​អាយុ​ក្រោម​៤០​ឆ្នាំ។ កម្មវិធីរយៈ​ពេល​៤​សប្តាហ៍នេះ​មាន​គោលដៅអភិវឌ្ឍ​ភាព​ជា​អ្នក​ដឹកនាំ​ដល់​អ្នក​ដឹកនាំ​វ័យ​ក្មេង​ពី​ប្រទេសចំនួន​១២​នៅ​អាស៊ី ដោយនាំ​ពួក​គេ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម កូរ៉េ ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។ ក្នុង​ចំណោមនោះ ​មាន​អ...

Hello VOA៖ វេទិកា​អនាគត​ព្យាករណ៍​ពី​សេដ្ឋកិច្ច​ប្រសើរ​សម្រាប់​កម្ពុជា - សីហា 08, 2017 07.08.2017

ប្រាក់​ចំណូល​ពលរដ្ឋ​កម្ពុជា​នឹង​កើន​ឡើង​៤ដង​ ក្នុង​រយៈពេល​២០ឆ្នាំ​ខាងមុខ ​បើសិនជា​កំណើន​សេដ្ឋកិច្ច​នៅ​ថេរ​ក្នុង​កម្រិត​៧ភាគរយ ហើយ​មាន​ការ​បែងចែក​ស្មើគ្នា​ ប៉ុន្តែ​ក៏​នៅ​មិន​ទាន់​ដល់កម្រិត​ចំណូល​របស់​ពលរដ្ឋ​ថៃ​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ឡើយ​ទេ។ នេះ​បើតាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ។ លោក​ អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ បាន​បញ្ជាក់​នៅក្នុង​កម្មវិធី Hello VOA ​ថា បើ​សិន​ជា​កត្តា​ជីវភាព​ពលរដ្ឋ​មាន​ការ​រីកច...

Hello VOA៖ ពលរដ្ឋ​រំពឹង​ថា​អំពើ​ពុករលួយ​នឹង​ថយ​ចុះ​ថែមទៀត​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​រួច​ - មិថុនា 09, 2017 08.06.2017

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​និង​ពលរដ្ឋ​ទូទៅ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា ក្រោយការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ​ហើយ សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា នឹង​កាន់​តែ​មាន​ស្ថានភាព​ផុសផុល​ឡើង។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​អះអាង​ថា មេឃុំ​និង​ចៅ​សង្កាត់​ក្នុង​អាណត្តិ​ថ្មី នឹង​ព្យាយាម​បង្ហាញ​ភាព​ស្អាតស្អំ​និង...

បទ​សម្ភាសន៍ VOA៖ អ្នកជំនាញ​ស្នើ​កម្ពុជា​ពង្រីក​ទីផ្សារ​ក្នុង​តំបន់​ក្រៅពី​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក - ឧសភា 19, 2017 18.05.2017

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ កាល​ពី​សប្តាហ៍​មុន​ អ្នកស្រី​ Arancha Gonzalez ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់កញ្ញា​ខាន់ សុគុំ​មនោ​ និង​កញ្ញា​ ហ៊ាន​ សុ​ជា​តា​ នៃ​ VOA ​អំពី​ស្ថានភាពនៃការ​ដោះដូរ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​ និង​ការលើក​កម្ពស់​ស្រ្តី​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម សហគ្រិនភាព ​និង​បច្ចេក​វិទ្យា។ សូម​...

Hello VOA៖ អ្នក​ឯកទេស​មើល​ឃើញ​ថា​ចំណូល​ពន្ធ​កើន​ឡើង​ តែ​តម្លាភាព​នៅ​តែ​មិន​ទាន់​ល្អ - មេសា 25, 2017 24.04.2017

ការ​ប្រមូលពន្ធ​ក្នុងឆ្នាំ​២០១៧​នេះ​ មាន​សន្ទុះ​កើន​ឡើង​ខ្លាំង ​ដោយ​រដ្ឋាភិបាល​ប្រមូលពន្ធ​បាន​ចំនួន​៧៦៨លានដុល្លារ ​ក្នុង​ត្រីមាស​ទីមួយ ​ដែល​កើន​ឡើង​ស្ទើរ​តែ​ទ្វេដង​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ អ្នក​វិភាគ​មើល​ឃើញ​ថា​ជា​ការ​គួរ​ឱ្យ​សាទរ​ដែល​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ បន្ទាប់​ពី​មាន​សម្ពាធ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ លោក​ឱក សេរីសោភក្តិ៍​ អ្នកឯកទេស​ខាង​ផ្នែក​អភិបា...

Hello VOA៖ បច្ចេកវិទ្យា​ជួយ​ឲ្យ​អាជីវកម្ម​​​មាន​ប្រសិទ្ធភាព​​ជាង​មុន​ - មេសា 18, 2017 17.04.2017

លោក សុខ សុភមង្គល នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Codingate ថ្លែង​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​យប់​ថ្ងៃ​ច័ន្ទថា ការ​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ដំណើរការ​របស់​អាជីវកអាច​សម្រួល​ដល់​ការងារ​គ្រប់​គ្រង​បុគ្គលិក ការ​ផ្សព្វផ្សាយ​ដល់​អតិថិជន​គោលដៅ​ សម្រួល​ការ​រៀបចំ​ប្រព័ន្ធ​គណនេយ្យ និង​សម្រួល​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ជា​ដើម។ សហគ្រិន​វ័យ​ក្មេង​នៃ​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​...

បទសម្ភាសន៍​ VOA: សហគ្រាសបច្ចេកវិទ្យា startup ដំបូងមួយនៅបាត់ដំបងប្រាថ្នាឈាន​ទៅទីផ្សារពិភពលោក - កុម្ភៈ 28, 2017 28.02.2017

សហគ្រាស​បង្កើត​ថ្មី Startup ​ឈ្មោះ The Coder Studio ដែល​មាន​អាយុ​៨​ខែ​ និង​បុគ្គលិក​៨​នាក់ ជាសហគ្រាសខាងបច្ចេកវិទ្យាដំបូងបំផុតមួយ​ដែល​មាន​មូលដ្ឋានខេត្ត​បាត់ដំបង ដែលជាខេត្តកសិកម្ម។​ លោក​ មៀច សុផានិត អាយុ​២៩ឆ្នាំ អ្នក​ដឹកនាំ​គម្រោង​នៃ​សហគ្រាស​បច្ចេកវិទ្យានេះ ថ្លែងប្រាប់ VOA ថា បើ​ទោះជា​លោក​ពិបាក​រក​វិនិយោគទុន ដោយ​សារ​នៅឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ក៏​លោក​យល់​ថា ​ខេត្ត​បាត់ដំបង​ដែល​ល្បី​ខាង​កសិកម្ម​ក៏​មាន...

បទសម្ភាសន៍ VOA៖ អ្នក​មាន​នៅ​ស្រុក​ខ្មែរ​គួរ​ចាប់​ផ្តើម​ទុក​ចិត្ត​និង​វិនិយោគ​លើ​ Startup ​ក្នុង​ស្រុក​ - កុម្ភៈ 08, 2017 08.02.2017

សហគ្រាស​បង្កើត​ថ្មី​ឬ​ហៅ​ថា​ startup នៅ​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់ចំនួន​ជាង១២០ startupហើយ​នៅ​ដើម​ឆ្នាំ​២០១៧​នេះ ព្រម​ជាមួយ​នឹង​កំណើន​ការិយាល័យ​ធ្វើ​ការ​រួម​ឬ​ co-working space ​ជាង​១០​កន្លែង​នៅ​ក្រុង​ភ្នំពេញ​និង​សៀមរាប។ នេះបើ​តាម​លោក​លោក ធុល រិទ្ធី​ ស្ថាបនិក​នៃ​ការិយាល័យ​ធ្វើ​ការ​រួម​គ្នា SmallWorld និង Emerald Hub នៅ​ភ្នំពេញ​ និង​ជា​អ្នក​ជំរុញ​សហគ្រាស​ startup។ លោក​ថ្លែង​ប្រាប់​លោក សឹង សុផាត...

Hello VOA៖ កម្ពុជា​ត្រូវ​គិត​ពី​ជំនាញ​ការងារ​ដែល​ខ្លួន​ត្រូវការ​ មុន​បញ្ជូន​ពលករ​ចេញ - មករា 27, 2017 26.01.2017

អ្នក​ការពារ​សិទ្ធិ​ពលករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិត​គូ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​រយៈពេល​វែង​ ដោយ​សំឡឹង​មើល​ថា​ មុខ​ជំនាញ​ការងារ​អ្វី​ដែល​ពលករ​អាច​យក​មក​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​បាន ​មុននឹង​សម្រេច​ចិត្ត​បញ្ជូន​ពួកគេ​ទៅ​ធ្វើការ​ក្នុង​ផ្នែក​នោះ​នៅ​ក្រៅ​ប្រទេស។ លោកមឿន តុលា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់ត្រាល់ ​បាន​បញ្ជាក់​ថា ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ហាក់​មិន​ទាន់​យក​ចិត្ត​ទុកដាក់​លើ​ចំណុច​ន...

Hello VOA៖ អ្នក​វិភាគ​ថា អំពើ​ពុករលួយ​និង​ភាព​មិនប្រក្រតី​នៃ​ពន្ធគយ​ជា​ឧបសគ្គ​ដល់​កម្ពុជា​ក្នុង​អាស៊ាន - មករា 06, 2017 05.01.2017

មួយឆ្នាំ​កន្លងមក​នៃ​ការ​អនុវត្ត​កម្មវិធី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា​បាន​ខិតខំ​ជំរុញ​កំណែទម្រង់​ជាច្រើន​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ឱកាស​សេដ្ឋកិច្ច​ថ្មី​នេះ​ក្នុងនោះ​មាន​ដូច​ជា ការ​ជំរុញ​កំណែទម្រង់​ខាង​ផ្នែក​ច្រក​ព្រំដែន​និង​គយ​និង​ច្រកចេញ​ចូល​តែមួយ​ជាដើម។ នេះបើ​តាម​ការ​លើកឡើង​របស់​អ្នកជំនាញ។​ លោក​ឈាង ​វណ្ណារិទ្ធិ នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​បាន​បញ្ជាក់​ក្នុង​កម្មវិធ...

បទសម្ភាសន៍ VOA៖ បក្ស​សង្គ្រោះ​ជាតិ​លើក​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​មក​នៅ​ត្រឹម​៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង - ធ្នូ 30, 2016 29.12.2016

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដាក់​ចេញ​គោលនយោបាយ​បញ្ចុះ​ថ្លៃ​អគ្គិសនី​មក​នៅ​ត្រឹម​៥០០រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង នឹង​ផ្តល់​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២៨។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​គណបក្ស។ លោក ម៉ែន គឹមសេង នៃ VOAបាន​សម្ភាស​កញ្ញា​កឹម មនោវិទ្យា​អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឱកាស​ដំណាច់​ឆ្នាំ​២០១៦៕

Hello VOA៖ អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ទទូច​ឲ្យ​មាន​ច្បាប់​ស្ដី​ពី​ការ​បង្ការ​ទំនាស់​ផលប្រយោជន៍ - វិច្ឆិកា 11, 2016 10.11.2016

លោក ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជាលើក​ឡើង​ថា ចលនា​របស់​មហាជន​ខ្មែរ​នៅ​មិន​ទាន់​ខ្លាំងក្លា​នៅ​ឡើយ​ ក្នុង​ការទាមទារ​ឲ្យ​មាន​ច្បាប់​ថ្មី​មួយ​ ដើម្បី​បង្ការ​ទំនាស់​ផល​ប្រយោជន៍​រវាង​ការ​បំពេញ​តួ​នាទី​របស់​មន្ត្រី​ក្នុង​មុខ​តំណែង​សាធារណៈ និង​ផលប្រយោជន៍​ឯកជន​របស់​ពួកគេ។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១០ វិច្ឆិកា ២០១៦)

Hello VOA៖ អ្នកវិភាគថាចំណូលពន្ធអាចកើនឡើង៥ដងបើមានតម្លាភាព - សីហា 23, 2016 22.08.2016

ការប្រមូលពន្ធក្នុងរយៈពេល៧ខែដើមឆ្នាំនេះ មានការកើនឡើងជិត២០រយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺដោយសារមានឆន្ទៈនយោបាយ និងតម្រូវការផ្នែកនយោបាយលើការគ្រប់គ្រងការចំណូលពន្ធកាន់តែខ្លាំងជាងមុន។ នេះបើតាមការបញ្ជាក់របស់លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ថាចំណូលនេះអាចនឹងកើនឡើងច្រើនជាងនេះចំនួនដល់ទៅប្រាំដងឯណោះ បើសិនជាមានតម្លាភាពក្នុងការ...

Hello VOA៖ ​បច្ចេកវិទ្យា​អាច​ជួយ​ឲ្យ​តម្លៃ​សំបុត្រ​រថយន្ត​​ចុះ​ថោក​​​​អំឡុង​​ពេល​បុណ្យ​ទាន - សីហា 15, 2016 15.08.2016

លោក​ ជា ឡង់ដា ស្ថាបនិក​និង​ប្រធាន​ក្រុមហ៊ុន​ BookMeBus ថ្លែង​ថា បច្ចេកវិទ្យា​អ៊ីនធឺណិត​មិន​ត្រឹម​តែ​ជួយអ្នក​ធ្វើ​ដំណើរ​កម្ពុជា​អាច​ចំណេញ​ពេលវេលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំងទទួល​បាន​នូវ​សេវាកម្ម​ធ្វើ​ដំណើរ​ល្អ​ជាង​មុន ​រួម​ទាំង​តម្លៃ​សម​រម្យ​ក្នុងអំឡុង​ពេល​ថ្ងៃ​បុណ្យ​ជាតិ​ទៀត​ផង។ ការ​យឺតយ៉ាវ​របស់​អ្នក​ធ្វើ​ដំណើរ​និងក្រុមហ៊ុនដឹក​ជញ្ជូន​អ្នក​ដំណើរក្នុង​ការសម្រប​ខ្លួន​ទៅ​នឹង​របត់​បច្ចេកវិទ្យា​...

បទសម្ភាសន៍ VOA៖ ជួប​ជាមួយ​ស្ថាបនិក​ក្រុមហ៊ុន​ដែល​ជាប់​ជ័យលាភី Cambodia ICT Awards ២០១៦ - សីហា 09, 2016 08.08.2016

លោក​ ជា ឡង់ដា ក្នុង​វ័យ​២៧​ឆ្នាំ បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ហ៊ុន BookMeBus ដែល​ជា​ប្រភេទ​ក្រុម​ហ៊ុន​មួយ​ទើប​បង្កើត​ថ្មី​ ឬ​ជា​ភាសា​អង់គ្លេស​ថា Start-up។ ក្រៅ​ពី​បាន​ជាប់​ជា​ជ័យ​លាភី​ក្នុង​ប្រភេទ​វិញ្ញាសា​ក្រុម​ហ៊ុន​បង្កើត​ថ្មី​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា (Cambodia ICT Awards) ឆ្នាំ​២០១៦​ហើយ​នោះ ក្រុម​ហ៊ុន​នេះ​ក៏​ទទួល​បាន​មេដាយ​មាស​នៅ​ក្នុង​ការ​ប្រកួត​ដដែ...

Hello VOA៖ អង្គការ​សង្គម​ស៊ីវិល អះ​អាង​ថា ការ​ផ្ដោត​ទៅ​លើ​វិស័យ​ឯកជន​ខ្លាំង​ពេក ធ្វើ​ឲ្យ​មាន​ហានិភ័យ​សង្គម​និង​បរិស្ថាន - សីហា 09, 2016 08.08.2016

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ងារ​ខាង​ផ្នែក​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា លើក​ឡើង​ថា ប្រាក់​ជំនួយ​បរទេស​ជា​ពិសេស​ប្រាក់​កម្ចី​ ដែល​ផ្តល់​ដល់​ប្រទេស​កម្ពុជា ត្រូវ​តែ​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់​សង្គម​និង​បរិស្ថាន។ លោក សឿង សារឿន នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា បាន​ថ្លែង​បែប​នេះ​នៅក្នុង​កម្មវិធី​ «Hello VOA» នៅ​ថ្ងៃ​ច័ន្ទ ទី​៨​ ខែ​សីហា​នេះ​ថា៖ «ជាទូទៅ កាលណា...

បទ​សម្ភាសន៍ VOA៖ អ្នក​ជំនាញ​​ពន្ធដារ​ថា ​ការ​បង់ពន្ធ​ជូន​រដ្ឋ​ជា​ការ​ស្នេហា​ជាតិ - សីហា 04, 2016 03.08.2016

អ្នក​ជំនាញ​មួយ​រូប​អះអាង​ថា អ្នក​វិនិយោគ​និង​អ្នក​រកស៊ី​មួយ​ចំនួន​ធ្លាប់​បាន​ជ្រក​នៅ​ក្រោម​របប​ម៉ៅការ​ ក្នុង​ការ​គេច​ពន្ធ ហើយ​អំពើ​ពុករលួយ​ក៏​បាន​កើត​ឡើង​តាម​រយៈ​របប​ម៉ៅ​ការ​នេះ​ដែរ។ លោក​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុបបំបាត់​នូវ​របប​ម៉ៅការ​នេះ ទោះ​ណា​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ទៀត​ក៏​ដោយ។ លោក​ សាន្ត ចន្ទកុម្ភៈ ដែល​ជា​គណនេយ្យករ​ជំនាញ ឬ​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា CPA បាន​ផ្តល់​សម្ភាសន៍​ជា...

បទសម្ភាសន៍ VOA៖ ទូត​អាល្លឺម៉ង់​បញ្ចប់​បេសកកម្ម​​ការ​ទូត​ដោយ​ក្តី​​​បារម្ភ​ពី​​ស្ថានភាព​នយោបាយខ្មែរ - កក្កដា 29, 2016 29.07.2016

នៅ​ក្នុង​ខែ​កក្កដា​នេះ លោក Joachim von Marschall អតីត​ឯក​អគ្គរដ្ឋទូតប្រទេស​អាល្លឺម៉ង បាន​បញ្ចប់​បេសកកម្មការ​ទូត​នៅ​កម្ពុជា​កាល​ពី​ដើម​សប្តាហ៍​មុន ដោយ​មាន​ទស្សនវិស័យអាប់អួរ​អំពី​ស្ថានភាព​នយោបាយ​ សេដ្ឋកិច្ច និង​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​នៅ​កម្ពុជា​ នៅ​មុន​ការ​បោះឆ្នោត​ខាង​មុខ។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ សឹង សុផាត នៃ VOA កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ...

បទសម្ភាសន៍ VOA៖ បច្ចេកទេស​កសិកម្ម​សន្សំ​សំចៃ​ទឹក ​រក្សា​​គុណភាព​ដី - កក្កដា 28, 2016 28.07.2016

ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ធ្វើ​កសិកម្ម​តាម​លក្ខណៈគ្រួសារ។​ តាម​រយៈ​ជំនួយ​ឧបត្ថម្ភ​ពី​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​សហការ​ជាមួយ​នឹង​សាកល​វិទ្យាល័យ​បច្ចេកទេស​កសិកម្មរដ្ឋ North Carolina ​និង​សាកល​វិទ្យាល័យ​ Penn State កំពុង​ផ្តល់​បច្ចេកទេស​ថ្មី ​និង​ឧបករណ៍​ធ្វើ​កសិកម្ម​តាម​រយៈ​គម្រោង​ពីរ​សម្រាប់គ្រួសារ​ប្រជាជន​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​...

Hallgasd a(z) សេដ្ឋកិច្ច - វីអូអេ podcastot a Replaióban

Rádió és podcastok egy alkalmazásban - ingyen és regisztráció nélkül. Telepítsd még ma, és ne maradj le a premierről

Letöltés a Google Play-ről

A Replaio nem podcastkiadó; a műsorok nevei, borítóképei és hanganyagai a szerzőiket illetik, és nyilvános RSS-csatornákon keresztül terjednek.