វីអូអេ
សិទ្ធិមនុស្ស - វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Δημιουργός
វីអូអេ
Κατηγορία
Ιστοσελίδα του podcast
Τελευταίο επεισόδιο
24 Αυγ 2023
Πού να ακούσεις;
Podcast στην εφαρμογή Replaio Radio Έρχεται σύντομαΤα podcast έρχονται σύντομα στην εφαρμογή. Εγκατάστησέ την τώρα και δες πρώτος μια εντελώς νέα προσέγγιση στα podcast
Επεισόδια
បទសម្ភាសន៍៖ លោកសួង នាគព័ន្ធ ប្តេជ្ញាបន្តយុទ្ធនាការបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធ - ធ្នូ 02, 2019 02.12.2019 15:49
សកម្មជនសហគមន៍ដែលស្ថិតនៅក្នុងក្រុមយុវជនរបស់លោកបណ្ឌិតកែម ឡី បានប្តេជ្ញាបន្តទាមទារឱ្យមានយុត្តិធម៌ក្នុងសង្គមកម្ពុជា ជាពិសេសបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធ បើទោះបីជាខ្លួនលោកផ្ទាល់រងភាពអយុត្តិធម៌។ លោកសួង នាគព័ន្ធ ទីប្រឹក្សានៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានជាប់ពន្ធនាគារអស់រយៈពេលជាង៤ខែ ដោយសារតែដឹកនាំពិធីរំលឹកខួបទី៣នៃការធ្វើឃាតលោកបណ្...
Hello VOA៖ សកម្មជនស្នើឱ្យរដ្ឋាភិបាលដោះស្រាយកង្វល់ EU ជាប្រព័ន្ធ - ធ្នូ 02, 2019 02.12.2019 29:19
សកម្មជនការងារស្នើឱ្យរដ្ឋាភិបាលគោរពលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពសហជីពដែលសហភាពអឺរ៉ុបបានតម្រូវ ដើម្បីរក្សាឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ពីព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ថ...
Hello VOA៖ ឯករាជ្យភាពតុលាការ រងចំណោទជាថ្មី ក្នុងការវិវត្តនយោបាយចុងក្រោយ - វិច្ឆិកា 15, 2019 14.11.2019 24:42
ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជា បានចោទសំណួរជាថ្មីអំពីឯករាជ្យភាពក្នុងប្រព័ន្ធតុលាការកម្ពុជា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយស្ថាប័នតុលាការ ដើម្បីអនុញ្ញាតឱ្យអ្នកដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី បានស្ថិតនៅក្រៅឃុំ ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង មានប្រសាស...
បទសម្ភាសន៍ VOA៖ ខ្មែរនៅបារំាងនឹងធ្វើបាតុកម្មរំលឹកខួបទី២៨នៃកិច្ចព្រមព្រៀងប៉ារីស - តុលា 25, 2019 24.10.2019 9:02
ពលរដ្ឋខ្មែរនៅប្រទេសបារំាងគ្រោងនឹងរៀបចំបាតុកម្មមួយនៅថ្ងៃសៅរ៍ក្នុងទីក្រុងប៉ារីសដើម្បីទាមទារឱ្យរដ្ឋាភិបាលបារំាងដែលជាសហប្រធានសន្និសីទប៉ារីសស្តីពីកម្ពុជារៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល២៨ឆ្នាំមកនេះ។ ពួកគេយល់ថាកិច្ចព្រមព្រៀងនេះមិនទាន់សម្រេចបានលើផ្នែកលើកកម្ពស់សិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យនិងការពារ...
បទសម្ភាសន៍ VOA៖ សកម្មជនសិទ្ធិមនុស្សអាមេរិកថាកម្ពុជាគួរឈប់ចាត់ទុកបញ្ហាសិទ្ធិមនុស្សថាជាបញ្ហាផ្ទៃក្នុងរបស់ខ្លួនតទៅទៀត - តុលា 02, 2019 01.10.2019 6:56
សកម្មជនសិទ្ធិមនុស្សក្នុងសហរដ្ឋអាមេរិកលើកឡើងថា កម្ពុជាគួរតែព្យាយាមអនុវត្តតាមគោលដៅអភិវឌ្ឍប្រកបដោយចិរភាពទាំង១៧ចំណុចរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺចំណុចស្ដីពីលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌និងការពង្រឹងស្ថាប័ន ហើយថា រដ្ឋាភិបាលកម្ពុជាគួរតែឈប់ចាត់ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួនតែឯកឯងតទៅទៀត។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភ...
បទសម្ភាសន៍VOA៖ លោក ម៉ោញ សារ៉ាត់ មិនបារម្ភនឹងការចោទពីបទរួមគំនិតក្បត់ - តុលា 01, 2019 30.09.2019 9:58
មេដឹកនាំថ្នាក់មូលដ្ឋាននៃអតីតគណបក្សប្រឆាំងនៅកម្ពុជា គឺលោក ម៉ោញ សារ៉ាត់ប្តេជ្ញាបន្តធ្វើការកៀរគរកម្លាំងពលករខ្មែរដើម្បីស្វាគមន៍ដំណើរនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា បើទោះបីជាលោក ត្រូវបានតុលាការខេត្តឧត្តរមានជ័យចោទប្រកាន់ពីបទ «រួមគំនិតក្បត់»ក៏ដោយ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក ម៉ែន គឹមសេង នៃVOA បានសម្ភាសលោក ម៉ោញ សារ៉ាត់តាមទូរស័ព្ទ៕
បទសម្ភាសន៍ VOA៖ សកម្មជនបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅថៃ ត្រៀមអមដំណើរលោក សម រង្ស៊ី ចូលកម្ពុជាវិញ - កញ្ញា 27, 2019 26.09.2019 7:57
បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយប្រកាសថា នឹងវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានទាំងការអំពាវនាវឲ្យពលករនិងសកម្មជននៅក្រៅប្រទេសចូលរួមជាមួយផង គេឃើញសកម្មជនគណបក្សប្រឆាំងមួយចំនួនដែលកំពុងនិរទេសខ្លួននៅប្រទេសថៃ បានចេញមកប្រកាសត្រៀមខ្លួនអមដំណើរលោក សម រង្ស៊ី ធ្វើមាតុភ...
Hello VOA៖ ការមិនស្តារសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា ជាផ្នែកមួយនៃការជម្រុញឲ្យបាត់បង់ ប្រពន្ធឋានៈអនុគ្រោះពន្ធ - សីហា 23, 2019 22.08.2019 30:46
មន្រ្តីសិទ្ធិមនុស្សអះអាងថា សេរីភាពនៃការជួបប្រជុំ ប្រមូលផ្តុំ និងការបញ្ចញមតិនៅ កម្ពុជា ចេះតែបន្តធ្លាក់ចុះ ដែលគួរតែមានការស្តារឡើងវិញ។ ក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថា ការបន្តធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិ ជួបប្រជុំប្រមូលផ្តុំ វាជាលក្ខខណ្ឌបន្ថែមលើការធ្លាក់ចុះផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយនឹងនាំឲ្យមានការបាត់បង់ប្រពន្ធអនុគ្រោះពន្ធ ប្...
Hello VOA៖ អ្នកវិភាគយល់ថាភាគីទំនាស់កម្ពុជាគួរតែបន្ទន់ជំហរចរចាគ្នាដើម្បីបញ្ចៀសទណ្ឌកម្ម - កក្កដា 23, 2019 22.07.2019 31:34
បន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកទទួលយកមកពិនិត្យនូវសេចក្តីស្នើច្បាប់របស់សភាតំណាងរាស្ត្រដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដោយសារតែការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ អ្នកឯកទេសយល់ថាភាគីទំនាស់កម្ពុជាគួរតែបន្ទន់ជំហរចរចាគ្នាស្វែងរកដំណោះស្រាយមុនពេលការដាក់ទណ្ឌកម្មអន្តរជាតិកើតមានឡើងក្នុងពេលដ៏ខ្លីខាងមុខ។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចយល់ថាដំណោះស្រាយនយ...
បទសម្ភាសន៍ VOA៖ ខ្មែរ-អាមេរិកាំងនៅរដ្ឋម៉ាស្សាឈូសិតរំឭកខួបទី៣នៃមរណភាពលោក កែម ឡី - កក្កដា 09, 2019 08.07.2019 7:04
សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំងដែលមានសមានចិត្តនឹងលោកបណ្ឌិត កែម ឡីអតីតអ្នកវិភាគនយោបាយ និងសង្គមបានជួបជុំគ្នានៅសាលប្រជុំសំពៅមាស ទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិត កាលពីថ្ងៃអាទិត្យដើម្បីប្រារព្ធខួបលើកទី៣នៃមរណភាពរបស់លោក។ លោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់នៅកណ្តាលទីក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ សកម្មជនទាំងនេះ ក៏បានអំពាវនាវសុំឱ្យពលរដ្ឋខិតខំការពារ...
បទសម្ភាសន៍ VOA៖ ភរិយាលោក រ៉ាត់ រត្នមុនី ថ្កោលទោសសាលក្រមតុលាការភ្នំពេញ - មិថុនា 26, 2019 26.06.2019 6:53
កាលពីថ្ងៃពុធសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោករ៉ាត់ រត្នមុនី សកម្មជន សហជីពនិងជាអ្នកបកប្រែឲ្យបណ្តាញព័ត៌មានទូរទស្សន៍រុស្ស៊ី RT (ឬហៅថា Russia Today) ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងត្រូវបង់ប្រាក់សំណងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីពីរនាក់ដែលសរុបជាង ១៦.០០០ ដុល្លារ។ លោកស្រី ឡុង គឹមហៀង ភរិយារបស់លោក រត្ន មុនី បានសម្តែងការខកចិត្ត និងថ្កោលទោសការដាក់ទោសនេ...
បទសម្ភាសន៍ VOA៖ អ្នកតស៊ូមតិបង្ហាញពីស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារនៅកម្ពុជាដល់មន្ត្រីអាមេរិក - មិថុនា 13, 2019 12.06.2019 14:04
អ្នកតស៊ូមតិមួយរូបមកពីប្រទេសកម្ពុជាកំពុងបញ្ចុះបញ្ចូលមន្ត្រីអាមេរិកនៅក្រសួងការបរទេសនិងសភាដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ដើម្បីជៀសផុតពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP។ នេះបើតាមការអះអាងរបស់លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិការងារនិងសិទ្ធិមនុស្ស (Central) ដែល...
ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត-ក្រុងស្រុកខណ្ឌចាប់ផ្តើម ដោយបក្សកាន់អំណាចរំពឹងថានឹងឈ្នះអាសនៈស្ទើរទាំងអស់ - ឧសភា 26, 2019 26.05.2019 4:27
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអ្នកឃ្លាំមើលនយោបាយកម្ពុជា មើលដឹងជាមុនថា នឹងក្តោបយកអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាង៤០០ស្ទើរតែទាំងអស់។
បទសម្ភាសន៍ VOA៖ «បើចង់ធ្វើចំណាកស្រុកដោយលួចលាក់ កុំធ្វើឱ្យសោះ» - ឧសភា 19, 2019 19.05.2019 9:19
លោក ព្រហ្ម វណ្ណៈអាណន្ត អតីតជនរងគ្រោះនៃការជួញដូរកម្លាំងពលកម្មនៅលើទូកនេសាទថៃ បានលាតត្រដាងអំពើទាសភាពសម័យទំនើបដ៏សាហាវឃោរឃៅតាមរយៈសៀវភៅគំនូរមួយក្បាលរបស់លោកដែលនិពន្ធរួមគ្នាជាមួយអ្នកនាង Jocelyn Pederick ដែលមានចំណងជើងថា «The Dead Eye and The Deep Blue Sea» ឬ «ពិភពអន្ធការលើមហាសមុទ្រដ៏ធំល្វឹងល្វើយ»។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ព្រហ្ម វណ្ណៈអាណន្ត ន...
Hello VOA៖ កម្ពុជាគួរពិនិត្យឡើងវិញនូវច្បាប់ទាក់ទងនឹងសិទ្ធិជនជាប់ចោទ ដើម្បីឱ្យស្របតាមបទដ្ឋានអន្តរជាតិ - ឧសភា 13, 2019 13.05.2019 31:56
លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១៣ ខែឧសភា ឆ្នាំ២០១៩ ថា ក្នុងនាមជាប្រទេសដែលព្រមទទួលអនុវត្តតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កម្ពុជាគួរតែពិចារណាពិនិត្យមើលឡើងវិញនូវច្បាប់ជាតិរបស់ខ្លួនទាក់ទងនឹងសិ...
Hello VOA៖ ការផ្លាស់ប្ដូរផ្នត់គំនិតមិនពុករលួយទាមទារឆន្ទៈបុគ្គលដែលកាន់ខ្ជាប់គោលការណ៍ផ្ទាល់ខ្លួន - មេសា 12, 2019 11.04.2019 34:03
អ្នកដឹកនាំយុវជនក្នុងប្រទេសកម្ពុជា លើកឡើងថា ការផ្លាស់ប្ដូរផ្នត់គំនិតរបស់យុវជនពីការងាយប្រព្រឹត្តអំពើពុករលួយ ទៅជាការមិនពុករលួយ ត្រូវការឆន្ទៈបុគ្គលដែលមានមនសិការខ្លាំង និងឱ្យតម្លៃទៅលើគោលការណ៍ផ្ទាល់ខ្លួនក្នុងជីវិតរបស់ពួកគេ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ ២០១៩...
Hello VOA៖ ក្រុមអ្នកតស៊ូមតិខ្មែរកម្ពុជាក្រោមចោទវៀតណាមថាចង់បំបាត់ពូជសាសន៍ - មេសា 01, 2019 01.04.2019 29:14
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម បានចោទប្រកាន់ថាវៀតណាមមានបំណងបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោម ដែលរស់នៅលើទឹកដីកម្ពុជាក្រោម ដែលកាន់កាប់ដោយវៀតណាម។ នេះបើតាមការអះអាងរបស់លោក ប្រាក់ សេរីវុធ ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក ត្រឹង ម៉ាណារិន ប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងកម្មវិធី Hello VOA ...
Hello VOA៖ សកម្មជនស្វាគមន៍ដោយប្រុងប្រយ័ត្នចំពោះកិច្ចព្រមព្រៀងជប៉ុននិងកម្ពុជាលើពលករចំណាកស្រុក - មីនា 29, 2019 28.03.2019 27:32
រដ្ឋាភិបាលកម្ពុជានិងជប៉ុនបានព្រមព្រៀងគ្នា ដើម្បីទទួលពលករជំនាញកម្ពុជាចាប់ពី ខែមេសាទៅដែលជាការអនុញ្ញាតជាលើកដំបូងសម្រាប់កម្ពុជា និងប្រទេសនៅអាស៊ីចំនួន ៨ទៀត ហើយមានការធានាថា នឹងទប់ស្កាត់ក្រុមហ៊ុនជ្រើសរើសពលករ ដែលមិនសុច្ចរិតផងដែរ។ សកម្មជនសហគមន៍ គឺលោក ហៃ វណ្ណា ដែលរស់នៅក្នុងប្រទេសជប៉ុន បានស្វាគមន៍ ប៉ុន្តែយល់ថា គេត្រូវតាមដានមើលតទៅទៀតរវាងការអនុវត្តជាក់ស...
Hello VOA៖ សកម្មជនថាសេរីភាពសម្ដែងមតិនៅកម្ពុជាបច្ចុប្បន្នដល់កម្រិតប្រកាសអាសន្ន - កុម្ភៈ 12, 2019 11.02.2019 29:05
សកម្មជនការពារសិទ្ធិដីធ្លីក្នុងប្រទេសកម្ពុជា និយាយថាសិទ្ធិពលរដ្ឋនិងសេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលប្រកាសអាសន្នហើយ។ អ្នកស្រី ឡុង គឹមហ៊ាង អតីតបុគ្គលិកនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ហើយដែលសព្វថ្ងៃកំពុងធ្វើការតវ៉ា ដើម្បីទាមទារឱ្យមានការដោះលែងប្ដីរបស់អ្នកស្រីគឺលោក រ៉ាត់ រត្នមុនី ពីការឃុំខ្លួន បានមានប្រសាសន៍ក្នុងកម្មវិធ...
Hello VOA៖ សកម្មជនថាការគោរពសិទ្ធិមនុស្សជាក់ស្តែងមិនដូចនឹងគោលនយោបាយថ្នាក់ជាតិ - កុម្ភៈ 06, 2019 05.02.2019 27:31
សកម្មជនសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរមូលដ្ឋានកម្ពុជាបង្ហាញការទទួលខុសត្រូវចំពោះទង្វើជាក់ស្តែង ឱ្យស្របគ្នាជាមួយនឹងគោលនយោបាយនិងការប្តេជ្ញាចិត្តនៅថ្នាក់ជាតិក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ លោកសួន ប៊ុនស័ក្តិ អ្នកឯកទេសសិទ្ធិមនុស្សមើលឃើញថា រូបភាពសិទ្ធិមនុស្សក្នុងពេលកន្លងមក ហាក់មានភាពអវិជ្ជមាន បើទោះបីជាយន្តការដោះស្រាយមានច្រើន ប៉ុន្តែប្រសិទ្ធភាពការងារនៅម...
រដ្ឋាភិបាលខ្មែរព្រមានស្ថាប័នព័ត៌មានមិនឲ្យប្រើឃ្លា«របបលោកហ៊ុន សែន»និង«របបក្រុងភ្នំពេញ» - មករា 22, 2019 22.01.2019 7:40
ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព្រមានមិនឲ្យស្ថាប័នសារព័ត៌មានប្រើពាក្យពីរឃ្លាដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនពេញចិត្ត គឺ «របបក្រុងភ្នំពេញ»និង«របបលោក ហ៊ុន សែន»។ មន្ត្រីនាំពាក្យរដ្ឋាភិបាលខ្មែរអះអាងថា ពាក្យទាំងនេះ មានគោលដៅសម្រាប់បម្រើសកម្មភាពបដិវត្តន៍។ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍អំពីរឿងនេះ។
បទសម្ភាសន៍VOA៖ សៀវភៅ«ការស្វែងរកយុត្តិធម៌នៅកម្ពុជា»បង្ហាញពីការលះបង់របស់សកម្មជន - ធ្នូ 25, 2018 25.12.2018 11:02
សៀវភៅដែលមានចំណងជើងថា «ការស្វែងរកយុត្តិធម៌នៅកម្ពុជា» បានបង្ហាញពីគោលជំហរនិងការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សៀវភៅនេះ ចងក្រងនូវរឿងរ៉ាវជាច្រើនរបស់សកម្មជនដើម្បីសិទ្ធិនៅកម្ពុជា ដែលមានដូចជាលោក ធន សារ៉ាយ លោកស្រី ពុង ឈីវកេក និងអ្នកស្រី ទេព វន្នី ជាដើម។ លោក ណឹម សុភ័ក្ត្របញ្ញា នៃ វីអូអេ បានសម្ភ...
Hello VOA៖ អង្គការសង្គមស៊ីវិលជំរុញឱ្យបង្កើតគណៈកម្មការអាស៊ានប្រឆាំងអំពើពុករលួយ - ធ្នូ 14, 2018 13.12.2018 27:36
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទូចឱ្យមេដឹកនាំអាស៊ានដាក់បញ្ចូលយន្តការថ្នាក់តំបន់ប្រឆាំងនឹងអំពើពុករលួយ ដើម្បីអនុវត្តឱ្យបានពេញលេញតាមអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (The UN Convention against Corruption) ឬហៅកាត់ថា UNCAC។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ដែលជាអង្គការសមាជិកមួយនៃសម្ព័ន្ធ UNCAC Coalition...
បទសម្ភាសន៍ VOA៖ ភរិយាលោករ៉ាត់ រត្នមុនី អំពាវនាវសុំការការពារក្រោយពីស្វាមីត្រូវអាជ្ញាធរថៃចាប់ខ្លួន - ធ្នូ 10, 2018 10.12.2018 14:07
លោក រ៉ាត់ រត្នមុនី ប្រធានសហជីពកម្ពុជាមួយរូបនិងជាអ្នកដែលបានចូលរួមផលិតខ្សែភាពយន្តឯកសារដែលបង្ហាញពីភាពក្រីក្រ និងទំនាស់ដីធ្លី ដែលឈានដល់ការប្រកបរបរពេស្សាចារនៅកម្ពុជា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន តាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។ ភរិយារបស់លោកគឺអ្នកស្រី ឡុង គីមហៀង បានអំពាវនាវស្វែងរកការការពារដល់សុវត្ថិភាពផ្ទាល់ខ្លួន និងកុំឱ្យអ...
Hello VOA៖ អ្នកសារព័ត៌មានថាបើគ្មានសារព័ត៌មានឯករាជ្យ សង្គមមិនអាចរីកចម្រើនបានទេ - ធ្នូ 10, 2018 10.12.2018 26:43
វាគ្មិនដែលជាអ្នកសារព័ត៌មានក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរចាត់ទុកអ្នកសារព័ត៌មានឯករាជ្យថាជាសត្រូវនោះទេ ព្រោះថាសារព័ត៌មានឯករាជ្យនេះ គឺជាធាតុផ្សំចាំបាច់ មិនអាចខ្វះបាន ដើម្បីធ្វើឱ្យសង្គមកម្ពុជា អាចរីកចម្រើនទៅមុខបាន។ លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័...
Παρόμοια podcast
Το Replaio δεν είναι εκδότης podcast - τα ονόματα των εκπομπών, τα εξώφυλλα και ο ήχος ανήκουν στους δημιουργούς τους και διανέμονται μέσω δημόσιων ροών RSS