The Cambodia Daily Khmer

The Cambodia Daily Khmer

News EN ↓ Epizody: 906

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

Autor

The Cambodia Daily Khmer

Kategorie

News

Web podcastu

rss.com

Nejnovější epizoda

4. kvě 2026

Kde poslouchat?

Podcasty v aplikaci Replaio Radio Už brzy

Podcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty

Stáhnout z Google Play Nainstaluj zdarma Android téměř 10 mil. stažení · hodnocení 4,8 iOS už brzy

Epizody

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៦ 10.03.2026

១. ប្រេងឥន្ធនៈឡើងថ្លៃនៅស្រុកខ្មែរដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា ស្រុកជិតខាងមានអណ្តូងប្រេង ២. បញ្ហាលំនៅដ្ឋានពលរដ្ឋខ្មែរភៀសសឹកពីចម្បាំងនៅជាយដែនខ្មែរ−ថៃ ៣. អង្គការសិទ្ធិមនុស្សនៃភាគីរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចោទភាគីថៃរំលោភបំពានសិទ្ធិមនុស្ស

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៦ 10.03.2026

១) ​​​​​​​អ្នកឃ្លាំមើល៖​ រដ្ឋាភិបាលកម្ពុជាត្រូវធ្វើនយោបាយ ការទូតឱ្យ កាន់ តែជិតស្និទ្ធជាមួយ លោក​​ ដូណាល់​ ត្រាំ​ បើចង់បានពន្ធគយ កាន់ តែទាប។ ២) ​ក្រសួងមហាផ្ទៃ ព្រមាន កុំឱ្យយុវជនធ្វើសកម្មភាពទំនើង​នៅក្នុងសង្គម និងចៀសឱ្យផុតពីបទល្មើសឃាតកម្ម។ ៣) ​​លោក ហ៊ុន ម៉ាណែត ព្រមានថា គ្រឿងកំពុងក្លាយជាបញ្ហា​ប្រឈម​ដ៏ស្មុគស្មាញសម្រាប់សង្គមជាតិ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ​៤) ​ តើតួអង្គណាខ្លះដែលរុញឱ្យផ្ទុះសង្រ្គាមនៅមជ្ឈិម...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៦ 06.03.2026

១) ​​​​​​​អ្នកឃ្លាំមើល៖​ រដ្ឋាភិបាលកម្ពុជាត្រូវធ្វើនយោបាយ ការទូតឱ្យ កាន់ តែជិតស្និទ្ធជាមួយ លោក​​ ដូណាល់​ ត្រាំ​ បើចង់បានពន្ធគយ កាន់ តែទាប។ ២) ​អ្នកឃ្លាំមើល ស្នើឱ្យ លោក ហ៊ុន ម៉ានី ពិចារណាគម្រោងបង្កើត​នគរ​សង្ក្រាន្តឡើងវិញ។ ៣) ​ពលរដ្ឋខ្មែរអាមេរិក សហការជាមួយពលរដ្ឋខ្មែរក្នុងស្រុក បង្កើត​មូលនិធិកង់សម្រាប់សិស្សក្រីក្រនៅខេត្តបន្ទាយមានជ័យ។ ៤) ​បច្ចប្បន្នភាពនៃសង្រ្គាមអាមេរិកសហការជាមួយអ៊ីស្រាអែលវាយ​ប្រហារ​អ៊...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៦ 06.03.2026

១) ​​​​​​​ លោក ហ៊ុន ម៉ាណែត ឲ្យលុបបំបាត់មជ្ឈ​មណ្ឌលឆបោកតាម​អនឡាញ​ឱ្យអស់ ទាំងស្រុង ត្រឹមខែមេសា។ ២) ​​​ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ ស្នើឱ្យ លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតអំពើពុករលួយរបស់លោក ហេង សួរ។ ៣) បក្សក្រៅរដ្ឋាភិបាល ស្នើឲ្យក្រសួងមហាផ្ទៃពិចារណាដាក់និស្សិត បញ្ញវន្ត ដែលទទួលបានការអប់រំចូលបម្រើកិច្ចការសង្គមនៅមូលដ្ឋាន ជំនួសឱ្យការដាក់ក្មេងទំនើង។ ​៤) បារាំងសម្រេចដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅតំបន់​មជ្ឈិម​បូព...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៦ 06.03.2026

១) ​​​​​​​អ្នកឃ្លាំមើល ផ្តល់យោបល់ឱ្យ រដ្ឋាភិបាលកម្ពុជាបង្កើតឃ្លាំង​ស្តុក​ថាមពលផ្ទាល់ខ្លួនដើម្បីធានាសន្តិសុខថាមពលរដ្ឋជុំវិញសង្គ្រាមនៅ​មជ្ឈឹមបូព៌ា។ ២) ​​​រាជបណ្ឌិតសភាកម្ពុជា៖ បើលើកក្មេងទំនើងឱ្យធ្វើជាសន្តិសុខភូមិ ក៏គួរតែលើកឱ្យចោរ ធ្វើជាប៉ូលិសដែរ។ ៣) ​​ លោកត្រាំ​ប្រកាស​ថាអាច​​បញ្ជូនទ័ពជើងគោកវាយ​អ៊ីរ៉ង់​ខណៈ​រដ្ឋមន្ត្រីសង្រ្គាមថាមិនទុកឱ្យសង្គ្រាមនេះក្លាយជាសង្រ្គាមរ៉ាំរ៉ៃឡើយ ។

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៦ 03.03.2026

១) ​​​​​​​អ្នកឃ្លាំមើល ព្រមានថា ការបិទច្រកសមុទ្រ ហ័រមូស (Hormuz) នឹងធ្វើសន្តិសុខថាមពលរបស់កម្ពុជាមានភាពផុយ ស្រួយធ្ងន់ធ្ងរ។ ២) ​​​អ្នកឃ្លាំមើល បារម្ភចំពោះប្រទេសថៃដែលគម្រាម​ប្រើពាក្យ​សន្តិភាព​​ក្នុងការបង្ខំឱ្យកម្ពុជាទទួកយកដើម្បីបញ្ចប់ជម្លោះព្រំដែន។ ៣) ​​តុលាការកំពូល បដិសេធ សំណើសុំដោះលែង សកម្មជន​ចលនា​មាតាធម្មជាតិទាំង៥នាក់។ ៤) ​សង្រ្គាមអាមេរិក,អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ចូលដល់ថ្ងៃទី៣ ខណៈ ​អ៊ីរ៉ង់បន្តបាញ...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ 27.02.2026

១. មេដឹកនាំរដ្ឋាភិបាល ទទួលស្គាល់ឧក្រិដ្ឋកម្មឆបោកអនឡាញ ថាខូចមុខមាត់ស្រុកខ្មែរ យឺតពេល ២. រាជរដ្ឋាភិបាលដោះលែងប្រធានគណបក្សប្រជែងម្នាក់ អ្នកនយោបាយចង់ឲ្យដោះលែងទាំងក្រុម ៣. ក្រុមអ្នកសង្កេតការណ៍អាស៊ាន ទៅពិនិត្យប្រាសាទព្រះវិហារ ក្រោយខ្មែរចោទថៃ ថៃចោទខ្មែរ ៤. យុវសិស្សនិស្សិតទូទាំងប្រទេសអ៊ីរ៉ង់នាំគ្នាដើរចេញពីសាលារៀន ប្រឆាំងនឹងរបបក្រុងតេអេរ៉ង់

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ 26.02.2026

១. ជម្លោះដោះមិនចេញ ខ្មែរប្រាប់ពិភពលោកថា ថៃរំលោភយកដីខ្មែរ ថៃថា ខ្មែររំលោភយកដីថៃ ២. ភាគីខ្មែរសង្ឃឹមបារាំង អ្នកអាណាព្យាបាលចាស់ ជួយខ្មែរតាមផ្លូវច្បាប់លើវិវាទជាមួយថៃ ៣. អ្នកឃ្លាំមើល ស្នើឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាផ្ទៃក្នុងឲ្យល្អជាមុនសិន ដើម្បីសាមគ្គីភាពជាតិ ៤. ប្រធានាធិបតីស.រ.អា ថាសាធារណរដ្ឋអ៊ីស្លាមិកអ៊ីរ៉ង់ មានកាំជ្រួចបាញ់ដល់ទឹកដីស.រ.អា អឺរ៉ុប

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ 25.02.2026

១. ជម្លោះប្រដាប់អាវុធរវាងខ្មែរ និង ថៃ កើតឡើងវិញ ភាគីថៃចោទខ្មែរអ្នកបង្ក ភាគីខ្មែរប្រកែក ២. ខ្មែរចោទថៃថាកំទេចប្រាសាទព្រះវិ​ហារ ថៃប្រាប់ យូណេស្កូ ថាខ្មែរតាំងទ័ព ស្តុកអាវុធនៅប្រាសាទ ៣. ក្រសួង ការបរទេស នាំអង្គទូតទៅមើលភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដែលថាថៃយកដីខ្មែរ ៤. រដ្ឋាភិបាលប្រទេស ម៉ិកស៊ិក បង្កើនកម្លាំងទ័ពប្រឆាំង បង្រ្កាបអំពើហិង្សាពីមេក្លោងគ្រឿងញៀនស្លាប់

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ 24.02.2026

១. រដ្ឋាភិបាលខំបង្ហាញលទ្ធផលបង្រ្កាបឧក្រិដ្ឋកម្មឆបោក ខណៈនាយករដ្ឋមន្រ្តីខំបញ្ចុះបញ្ចូលស.រ.អា ២. កាសែត កូរ៉េខាងត្បូង ផ្សាយអំពីចំណូលពីឧក្រិដ្ឋកម្មឆបោកនៅស្រុកខ្មែរជា ផលទុនសរុបក្នុងស្រុក ៣. នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា ឆ្លៀតចោទប្រទេសថៃពីកិច្ចប្រជុំ ក្រុមអភិបាលសន្តិភាព ពីវ៉ាស៊ីនតុន ៤. អ្នកកាសែតខ្មែរពីរនាក់ ប្តឹងឧទ្ធរណ៍បន្ទាប់ពីតុលាការកាត់ទោស១៤ឆ្នាំ ព្រោះផ្សាយរឿងមីនព្រំដែន

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ 24.02.2026

១. នាយករដ្ឋមន្រ្តីខ្មែរ ចោទយោធាថៃពីក្រុងវ៉ាស៊ីនតុន ថារំលោភយកដីខ្មែរកាន់កាប់ ២. រដ្ឋាភិបាលប្រទេសថៃឡង់ដ៍ បដិសេធការចោទថាថៃរំលោភយកដីខ្មែរ គេថាជាដីគេ ៣. អ្នកសារព័ត៌មានថា ការចាប់ខ្លួនអ្នកកាសែតដើមឆ្នាំនេះ ជាការរំលោភសិទ្ធិសេរីភាពដដែល ៤. មន្រ្តីបក្សប្រឆាំងបាត់មុខ ទើបនឹងលេចមុខបកស្រាយថា ដោះលែងមេបក្សប្រឆាំងចំណេញធំ ៥. ប្រធានាធិបតីស.រ.អា ប្រាប់ប្រទេសអ៊ីរ៉ង់ឲ្យជ្រើសរើស រវាងសន្តិភាព និង សង្រ្គាម

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ 24.02.2026

១. អាជ្ញាធរ នៃរដ្ឋបាលស្រុកមួយ មិនឲ្យពលរដ្ឋផ្តិតមេដៃប្តឹងតុលាការអន្តរជាតិ តាមបក្សអត់អំណាច ២. តុលាការខេត្ត ថ្កោលទោសអ្នកកាសែតរាយការណ៍អំពី ការពិតទាក់ទងនឹងកងទ័ពសមរភូមិមុខ ៣. រាជរដ្ឋាភិបាលខ្មែរ នៅតែផ្តន្ទា នៅតែថ្កោលសកម្មភាពថៃតាមព្រំដែន យោធាថៃនៅតែមិនខ្វល់ ៤. លោក Trump និង លោក Netanyahu ឯកភាពដាក់សម្ពាធអ៊ីរ៉ង់ឱ្យផ្តាច់លក់ប្រេងទៅឲ្យចិន

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ 14.02.2026

១. អ្នកជំនាញខាងពន្ធដារ ថ្លែងថា បើចង់ដឹងរឿងប្រមូលពន្ធដារ ស៊ើបអង្កេតមន្រ្តីពន្ធដារមុន ២. អ្នកឃ្លាំមើលពោលថា រាជរដ្ឋាភិបាល និយាយដដែលៗរឿងថៃឈ្លានពាន តែមិនឃើញធ្វើអ្វី ៣. យុវជនខ្មែរនាំគ្នាទៅរុះរើលួសបន្លាទាហានថៃរាយ ពីមុនពលរដ្ឋសាមញ្ញ និង លោកសង្ឃរុះរើ ៤. គណបក្សជាតិនិយមបង់ក្លាដែស BNP ឈ្នះឆ្នោតដ៏ធំក្នុងការបោះឆ្នោតដោយសេរីលើកដំបូង

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ 13.02.2026

១. ជនរងគ្រោះរាប់ពាន់នាក់ចេញពីមណ្ឌលឆបោកចូលរាជធានី រដ្ឋអំណាចព្រាងច្បាប់បង្រ្កាបឆបោក ២. សារព័ត៌មានបរទេសថា នយោបាយក្រៅប្រទេសខ្មែរ លេងល្បែងចាក់ខ្សែជាមួយមហាអំណាច ៣. អង្គការសង្គមស៊ីវីលមួយ ជួយអ្នកកាសែត សុំឲ្យតុលាការខេត្តដោះលែងលោក ហែម វណ្ណា ៤. សេចក្តីរាយការណ៍ថា មានទាហានថៃជាន់មីនដាច់ជើងនៅខាងស្រុកក្នុងខេត្តថៃ ស៊ីសាកេត ៥. ស.រ.អា មានផែនការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ជាការបង្ខំអ៊ីរ៉ង់រំលាយកម្មវិធីអាវុធនុយក្លេអ៊ែ

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ 12.02.2026

១. មន្រ្តីខាងបក្សជំទាស់ថា លោក ហ៊ុន សែន ទទួលមេបក្សកុម្មុយនិស្តក្នុងវាំង ប្រៀបបាននឹង រាជភង្គ ២. រដ្ឋាភិបាលថ្មីថៃ ត្រៀមលុប អនុសារណៈយោគយល់គ្នា ៤៣ ឆ្នាំ២០០០ និង ៤៤ ឆ្នាំ២០០១ ៣. អំពើពុករលួយនៅស្រុកខ្មែរ រយៈពេល២០ឆ្នាំ ក្រោយបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ ៤. គណៈកម្មការឯករាជបោះឆ្នោតជាតិថៃ នឹងរាប់សន្លឹកឆ្នោតតាមការទាមទារពីបក្សចាញ់ឆ្នោត

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ 11.02.2026

១. នាយករដ្ឋមន្រ្តីស្រ្តី នៃប្រទេសជប៉ុន នឹងពិនិត្យ ពិភាក្សារឿងព្រំដែនខ្មែរ−ថៃ ២. នាយករដ្ឋមន្រ្តីខ្មែរ ច្រានចោល មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនថ្មី ៣. អង្គការសង្គមស៊ីវីលជាង ២០ ស្នើរដ្ឋាភិបាលឲ្យដោះលែងអ្នកកាសែត អនឡាញន៍ ៤. រាជរដ្ឋាភិបាល បណ្តេញជនជាតិចិនរកស៊ីឆបោកជាបន្តបន្ទាប់មិនចេះអស់ ៥. បុគ្គលិកពេទ្យនៅប្រទេសអ៊ីរ៉ង់ រងការចាប់ខ្លួនពីអាជ្ញាធរ ដោយសារព្យាបាលបាតុករ

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ 10.02.2026

១. អង្គការក្រៅរដ្ឋាភិបាល ស្នើឲ្យរដ្ឋាភិបាលឧបត្ថម្ភពលរដ្ឋខ្មែរបាត់បង់ផ្ទះសម្បែងក្នុងជម្លោះព្រំដែន ២. បក្សនយោបាយថៃទាស់រឿងព្រំដែនជាមួយខ្មែរ ឈ្នះឆ្នោតកាន់អំណាច ដោយស្មារតីជាតិនិយម ៣. ស.រ.អា សសើររាជរដ្ឋាភិបាលរឿងចាប់បញ្ជូនឧក្រិដ្ឋជនអាមេរិកាំងទៅតុលាការស.រ.អា ៤. ការបោះឆ្នោតមុនអាណត្តិប្រទេសថៃ ដែលផ្តល់ជ័យជម្នះដល់បក្សកាន់អំណាចបណ្តោះអាសន្ន

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ 07.02.2026

១. កិច្ចប្រជុំកំពូលបីនាក់បង−ប្អូន អតីតប្រជាជាតិក្នុងសហព័ន្ធឥណ្ឌូចិន នៅរាជធានីភ្នំពេញ ២. មន្រ្តីជំនាញ ក្រសួង មហាផ្ទៃ បង្រ្កាបបណ្តាញឧក្រិដ្ឋកម្មជួញដូរស្រ្តីបានជោគជ័យ ៣. ក្រសួង មហាផ្ទៃ ប្រកាសថា បង្រ្កាបបនល្បែងអនឡាយន៍ ប្រកបដោយជោគជ័យទៀត ៤. ស.រ.អា ប្រាប់ពលរដ្ឋអាមេរិកាំងឲ្យចេញពីប្រទេសអ៊ីរ៉ង់ ខណៈការចរចាកំពុងតែរៀបចាប់ផ្តើម

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ 06.02.2026

១. ប្រមុខរដ្ឋាភិបាលខ្មែរ សរសេរសំបុត្រទៅសុំមេដឹកនាំបារាំងជួយរឿងព្រំដែនជាមួយប្រទេសថៃ ២. អតីតនាយទាហានជាន់ខ្ពស់ខ្មែរ បកស្រាយអំពីរឿងខ្មែរប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ៣. អង្គភាពប្រឆាំងអំពើពុករលួយបង្កើតឡើងនៅឆ្នាំ២០០៦ អំពើពុករលួយនៅដដែល ៤. ល្បែងភ្នាល់ខុសច្បាប់ ហៅថាលេងកន្ទុយលេខឆ្នោតបរទេស រីកស្គុះស្គាយក្នុងសហគមន៍ខ្មែរ

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ 05.02.2026

១. ស.រ.អា លុបឈ្មោះប្រទេសកម្ពុជាពីបញ្ជី ហាមលក់អាវុធ ក្នុងលក្ខខណ្ឌមួយចំនួន ២. រាជរដ្ឋាភិបាល ប្រឆាំងដាច់អហង្ការ រឿងថៃនាំប្រតិភូបរទេសទៅពិនិត្យជំរំឆបោកនៅព្រំដែន ៣. ក្រុមអ្នកតាមដានរឿងខ្មែរ នៅតែចោទថាថៃឈ្លានពានយកដីខ្មែរ តែរដ្ឋាភិបាលមិនដឹងធ្វើអ្វី ៤. អតីតជនភៀសខ្លួនខ្មែរនាទសវត្សរ៍១៩៨០ អាជ្ញាធរអន្តោប្រវេសន៍អាមេរិកាំងចាប់រឿងខុសច្បាប់ ៥. ចិន រុស្ស៊ី អ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្រោមសម្ពាធយោធាពីស.រ...

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ 31.01.2026

១. អ្នកស្រាវជ្រាវរឿងខ្មែរក្រហម ថាបណ្តឹងថៃ ប្តឹងលោក ហ៊ុន សែន, លោក ហ៊ុន ម៉ាណែត មិនថ្លៃថ្នូរ ២. រដ្ឋមន្រ្តី ការបរទេស ហ្វ៊ីលីពីន ឆ្ងល់ថា ហេតុអ្វីអ្នកកាសែតមិនសួររឿងជម្លោះព្រំដែន ខ្មែរ−ថៃ ៣. មន្រ្តីអាមេរិកាំងនិយាយថា ស.រ.អា ជាប្រភពចំណូលសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាដ៏រឹងមាំ ៤. សមាគមប្រជាជាតិ អាស៊ី−អគ្នេយ៍ ឬ អាស៊ាន មិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រទេសភូមា

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ 30.01.2026

១. ប្រទេសកម្ពុជា ជំទាស់នឹងការប៉ុនប៉ងប្តឹងអ្នកដឹកនាំខ្មែរ ពីសំណាក់រដ្ឋាភិបាលថៃ ២. គណៈកម្មាធិការព្រំដែនភូមិភាគកិច្ចការព្រំដែនខ្មែរ−ថៃ ផ្អាកកិច្ចប្រជុំរឿងព្រំដែន ៣. អាជ្ញាធរបោសសម្អាតមីន រាយការណ៍អំពីការផ្ទុះគ្រាប់បែកចង្កោមខេត្តឧត្តរមានជ័យ ៤. ស.រ.អា បន្ថែមសម្ពាធលើរបប សាធារណរដ្ឋអ៊ីស្លាមិក អ៊ីរ៉ង់ សង្ឃឹមថារលំដូចជញ្ជាំង ប៊ែរ៍ឡាំង

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ 29.01.2026

១. ច្បាប់ដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ កើតលើទឹកដីខ្មែរ ផ្តើមរៀបចំអនុវត្តដើមឆ្នាំ២០២៦ ២. តើប្រទេសកម្ពុជា និង ប្រទេសថៃឡង់ដ៍ នឹងច្បាំងគ្នាលើកទី៣ទៀត ឬទេ? ៣. វិបត្តិថ្នាក់ដឹកនាំបក្ស កុម្មុយនិស្តចិន ក្នុងសម័យលោកប្រធាន ហ្ស៊ី

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ 29.01.2026

១. អ្នកឃ្លាំមើលសង្គម ថា របរអភិវឌ្ឍន៍អចលនទ្រព្យបោកប្រាស់ អ្នកដឹកនាំត្រូវដោះស្រាយឲ្យឆាប់ ២. ប្រមុរដ្ឋាភិបាល ថានឹងចូលរួមក្នុង ក្រុមអភិបាល សន្តិភាព ដោយមិនបាច់បង់សមាជិកភាព ៣. ព័ត៌មានផ្សេងៗ ទាក់ទងនឹងប្រទេសបូព៌ាទិស និង បស្ចិមទិស ជាប់ព្រំដែនប្រទេសកម្ពុជា ៤. ស្ថានការណ៍យោធាតានតឹង រវាងមហាអំណាចស.រ.អា និង សាធារណរដ្ឋអ៊ីស្លាមិកអ៊ីរ៉ង់

ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ 23.01.2026

១. អ្នកស្រាវជ្រាវឯកសារ ព័ស្តុតាងរឿង ខ្មែរក្រហម យល់ថា ថៃឡង់ដ៍ចង់សងសឹករឿង ព្រះវិហារ ២. មន្រ្តីក្រសួង ការពារជាតិ សំឡឹងឃើញអាវុធចិន តាំងពិពណ៌នៅ ដូហា រាជាណាចក្រ កាតារ ៣. មន្រ្តីគណបក្សនយោបាយមួយ គិតគូររឿង បោះឆ្នោតក្រុមប្រឹក្សា ឃុំ−សង្កាត់ ពីពេលនេះទៅ

Poslouchej podcast The Cambodia Daily Khmer v Replaio

Rádio a podcasty v jedné aplikaci - zdarma a bez registrace. Nainstaluj si ji ještě dnes a nepropásni premiéru

Stáhnout z Google Play

Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály